ក្បាលពោះ​លោកអ្នក រីក​ធំ​លើស​កំណត់​ហើយ​មែន​ទេ? តោះ! ព្យាយាម​សាក​វិធី​ទាំង ០៦ នេះ ដើម្បី​បាន​រាង​ស្អាត​មកវិញ…

134

(សុខភាព)៖ យើង​អាច​ស្រស់ស្អាត​សង្ហារ​មកវិញ​បាន ដោយ​ប្រើតែ​វិធីសាមញ្ញៗប្រសិន​អ្នក​សំរេចចិត្តថា អ្នកនឹង​ធ្វើការ​សម្រក​ក្បាលពោះ​របស់​អ្នក ហើយ​អ្នកត្រូវការ​ឲ្យ​បាន​ប្រសិទ្ធភាព​យ៉ាង​ឆាប់រហ័ស នេះ​គឺជា​ពេលវេលា​សំរាប់​អ្នកអនុវត្ត​ន៍​ហើយ។

ខាងក្រោម​នេះ​គឺជា​វិធី​មួយចំនួន ដែល​អាចជួយ​ឲ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ​បាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​អ្នក​ក៏ត្រូវ​ព្យាយាម​តាំងចិត្ត​ឲ្យ​មុតមាំ​ដែរ៖

១៖ មុខ​ញុំ​ា​អាហារ ត្រូវ​ទទួលទាន​ទឹក​មួយ​កែវ​សិន ឲ្យ​មាន​មុន ៥នាទី។ ធ្វើបែបនេះ ជា​វិធី​បង្ការ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​រារាំង​អ្នក មិន​ឲ្យ​ញុំ​ា​អាហារ​លើស​កម្រិត។

២៖ ផ្លាស់ប្តូរ​របប​អាហារ​របស់​អ្នក។ ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​ជៀសវាង​ទទួលទាន​អាហារ​ណា ដែលមាន​ជាតិ​ធាត់​ច្រើន​ដូចជា សាច់ (លើកលែង​ត្រី) និង​ម្សៅ​បំពង​ខ្លាញ់។ អ្នក​គួរតែ​បែ​រម​ទទួលទាន គ្រាប់​ធុញ្ញ​ជាតិ នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាលី និង​បាយ​អង្ករសម្រូប​ឲ្យ​បាន​ឆ្អែត ជាជាង​ញុំ​ា​ម្ហូប​ដែលមាន​ជាតិ​សាច់​ច្រើន។

៣៖ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងហោចណាស់ ៣ ឬ៤ដង​ក្នុង​មួយ​សប្តាហ៍ (ម្តងៗយ៉ាងតិច​កន្លះ​ម៉ោង) ដោយ​អ្នក​អាច​ទៅ​ហែល​ទឹក ឬ ទៅ​ក្លឹប​ហាត់ប្រាណ ពីព្រោះ​សកម្មភាព​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ​បាន​យ៉ាង​លឿន​បំផុត។

៤៖ ទទួលទាន​អាហារ​ដែលមាន​កាឡូរី​ទាប។ ជាធម្មតា ប្រសិនបើ​អ្នកប្រើប្រាស់​កាឡូរី ២,០០០កាឡូរី​ក្នុង​មួយថ្ងៃ អ្នក​គួរតែ​កាត់បន្ថយ​វា​មក​ត្រឹមតែ ១,៥០០កាឡូរី។

៥៖ បើសិនជា​អ្នក​ចូលចិត្ត​ញុំ​ា​គ្រឿង​កំប៉ុងផ្អែមៗដើម្បី​ប៉ូវ​កម្លាំង គួរ​ណាស់​ប្តូរ​មក​ទទួលទាន​ទឹកអំពៅ​ស្រស់ តែ​បៃតង​ក្រូចឆ្មា និង​ក្រូច​ផា​សិន​ដាក់​ស្ករ​តិច​ល្មម នោះ​មិនយូរប៉ុន្មាន អ្នកនឹង​ទទួល​តែ​របស់​ធម្មជាតិ​ដោយ​ឯកឯង។

៦៖ អ្នក​អង្គុយ​ធ្វើការ​យូរ គួរ​កាត់បន្ថយ​ការទទួល​ទាន​ទឹកកក និង​ទឹក​ត្រជាក់​ខ្លាំង ព្រោះ​វា​មិនល្អ​សម្រាប់​សុខភាព​ឡើយ ដោយ​អ្នក​អាច​ប្តូរ​មក​ទទួលទាន​ទឹក​ក្តៅអ៊ុនៗវិញ ឬ​ទឹក​ធម្មតា​មិន​ក្តៅ មិន​ត្រជាក់ ដើម្បី​រក្សា​គីឡូ និង​បន្ថយ​គីឡូ​ជាង​មុន​ផង​ក៏​ថា​បាន។

សូម​ចងចាំ​ថា វិធី​ខាងលើនេះងាយៗពិតមែន ប៉ុន្តែ​បើ​អ្នក​មិនអាច​តាំងចិត្ត​ឲ្យ​បាន​មោះមុត អនុវត្តន៍​បានជា​ប់លាប់​ទេនោះ អ្នក​មិនអាច​ទទួលបាន​នូវ​អ្វី ដែល​អ្នក​ប៉ងប្រាថ្នា​នោះឡើយ៕

480×240 Banner